អំពីអធិតេយ្យ
មាត្រា១
ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្ដិភាព អព្យាក្រឹត អចិន្ដ្រៃយ៌ និងមិនចូលបក្សសម្ព័ន្ធ។
មាត្រា២
បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភដាច់ខាតក្នុងព្រំដែនរបស់ខ្លូនដែលមានកំណត់ ក្នុងផែនទីខ្នាត ១/100.000 នៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្ដរជាតិនៅចន្លោះឆ្នាំ ១៩៦៣-១៩៦៩ ។
មាត្រា៣
ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន។
មាត្រា៤
បាវចនានៃព្រះរាជាណាចក្រកម្ពុជាគឺៈ ជាតិ សាសនា ព្រះមហាក្សត្រ។
មាត្រា៥
ភាសា និងអក្សរ ដែលប្រើជាផ្លូវការគឺ ភាសា និងអក្សរខ្មែរ
មាត្រា៦
ភ្នំពេញ ជារាជធានី នៃព្រះរាជាណាចក្រកម្ពុជា។
ទង់ជាតិ ភ្លេងជាតិ និង សញ្ញាជាតិ មានកំណត់នៅក្នុងឧបសម្ព័ន្ធ១.២ និង៣។
0 comments:
Post a Comment