Pages

KINGDOM OF CAMBODIA

Friday, November 13, 2015

បុព្វកថា

យើងប្រជារាស្ដ្រខ្មែរ

ដែលធ្លាប់មានអារ្យធម៌ឧត្តុង្គឧត្តម ប្រទេសជាតិស្ដុកស្ដម្ភ ធំទូលាយ ថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំង ដូចពេជ្រពណ្ណរាយ  បានធ្លាក់សខ្លួនដ៏សែនរន្ធត់ ក្នុងអំឡុងពីទស្សវត្សរ៌ចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោកវិនាសអន្ដរាយ ទ្រុឌទ្រោម ឱនថយមហាសោកស្ដាយ បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្ដូផ្ដាច់ រួបរួមគា្នពង្រឹងឯកភាពជាតិ រក្សា ការពារ ទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និង​អារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឲ្យទៅជា "កោះសន្ដិភាព" ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិឲ្យបានឈានឡើងរីកចំរើនលូតលាស់ សម្បូរុងរឿងជានិច្ចនិរន្ដរ៌។

0 comments:

Post a Comment